ចន ច័ន្ទលក្ខិណា ដាក់ប៉ុន្មានឃ្លានេះ ប៉ះចំចំនុចរសើបខ្លាំងតែម្តង !



  • កាលពីយប់មិញនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារនៅលើ Facebook របស់ខ្លួនដែលនាំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យសំដីរបស់តារាសម្តែងស្រីជើងចាស់រូបនេះ។ តាមការសង្កេត ខណៈពេលដែល លោក អ៊ិន សុភិន ឪពុករបស់តារាសម្តែង ភិន សុដាលីស ធ្វើការទម្លាយរឿង លោក ប៉ែន ចំរ៉ុង នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ជាច្រើនស្រាប់តែមិនបានប៉ុន្មានផង អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការ បង្ហោះសារមួយដែរ ដោយនិយាយថា ៖ “ហេតុអី ៗ ក៏មនុស្សដែលមានប្រៀបជាងហាក់ជាន់អ្នកចាញ់ម្តងហើយម្តងទៀតមិនចេះចប់ ? ហេតុអ្វីទៅ ? មិនទាន់អស់ចិត្តទៀតឬ ? តើអ្នកដែលជាសត្រូវនិងគ្នាទាល់តែស្លាប់ភាគីម្ខាងទើបឆ្អែតឆ្អន់ឬយ៉ាងម៉េច ? ហេតុអីក៏មនុស្សយើង១ចំនួនមានចរិកចំលែកៗម្ល៉េះ ? មកពីញាំ ជាតិគីមីច្រើនឬបានជាមនុស្សឥលូវផ្លាស់ប្តូរសម្បើមម្ល៉េះ ? ខ្លាចណាស់ មើលជាគំរ៉ូទៅមនុស្សទាំងឡាយអើយ ជៀសបានគួរតែជៀសទៅ ប៉ះមិនបាន លូករលាក ល្មមឈប់ទៅ វាមិនល្អលេងទេ អ្នកឈ្នះបានតែចំពោះអ្នកក្រៅទេ ក្នុងខ្លួនឯងអ្នកពិតជាចាញ់ ព្រោះចាញ់និងទង្វើដែលខំប្រឹងតែឯង ខ្ញុំឃើញហើយហួសចិត្ត ហួសហេតុពេកហើយ” ដោយការលើកឡើងនេះ អ្នកនាង មិនបានបញ្ជាក់ថាអ្នកណា ដែលនាងនិយាយសំដៅទៅលើនោះទេ។

    ក្រោយមកស្រាប់តែ បង្ហោះសារមួយទៀត រៀបរាប់ថា៖ “បងចង់និយាយទៅកាន់អូនថា ត្រូវតែរុឹងបុឹង ងើបឈរឡើង រឿងអ្វីក៏ដោយគឺមិនអាចបំបាក់បានឡើយ ធ្វើជាមនុស្ស មិនត្រូវចុះចាញ់និងឧបសគ្គឡើយ ព្រះមិនដែលបិតផ្លូវមនុស្សទេ មានតែមនុស្សទេដែលបិតផ្លូវខ្លួនឯង សង្ឃឹមថាអូននិងយល់ ខ្ញុំចង់និយាយទៅកាន់មនុស្សដែលកំពុងមានវិបិត្តធ្ងន់ធ្ងរ ទោះជាមានមនុស្សតិចដែលលើកទឹកចិត្តក៏មិនប្រាកដថាយើងជាមនុស្សអាក្រក់ទាំងស្រុងដែរ” ដែលសារមួយនេះ បាន Tag អោយលោក ប៉ែន ចំរ៉ុង អ្នកនាង ឆយី លោក ឃុន រៀមរតនៈ និង វីជេអាឡាស្តូ ហើយលោក ប៉ែន ចំរ៉ុង ក៍បានធ្វើការឆ្លើយតប តាមរយៈ Comment ថា៖ “អរគុណបងស្រី” ខណៈដែល អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការតបវិញថា៖ “ខ្ញុំអត់បានសំដៅលើចំរ៉ុងទេណា សូមកុំចូលមកតបដោយមិនមានយល់ប្រធានបទ”


    សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនទាន់បានបញ្ចប់ឡើយ ក្រោយពេលដែល លោក អ៊ិន សុភិន បានធ្វើការបង្ហោះវិដេអូកាលពីយប់មិញ និយាយពីរឿងរ៉ាវ ៣ចំនុចទៀត របស់ ប៉ែន ចំរ៉ុង និងផ្តាំផ្ញើរ ទៅកាន់តារាស្រី២ រូបដែលចូលចិត្តការពារ ប៉ែន ចំរ៉ុង ផងដែរ ហើយម្នាក់ៗនាំគ្នាយល់ថា លោក អ៊ិន សុភិន ចង់សំដៅលើ អ្នកនាង ឆយី ដែលលើកមុននាងក្លាហាន ហ៊ាន ចេញមុខ ថាកំដរ ប៉ែន ចំរ៉ុង ទៅមើលកូនស្រីថែមទៀតផង ចំណែកតារាស្រីម្នាក់ទៀត ប្រហែលអាចសំដៅទៅលើ អ្នកនាង ចន ច័ន្ទ នេះតែម្តង។ ប៉ុន្តែការយល់ឃើញនេះមិនដឹងថា ត្រឹមត្រូវរឺយ៉ាងណាទេ ខណៈដែល លោក អ៊ិន សុភិន មិនបានបញ្ជាក់ឈ្មោះតារាស្រី ២ដួងនោះឡើយ។

    ភ្លាមៗ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារចុងក្រោយមួយទៀត ដោយនិយាយថា៖ “វាទាល់តែប៉ះសាច់ឯងបានដឹងថាឈឺប៉ុណ្ណា ស្គាល់រសជាតិឈឺឬនៅ ? កាលធ្វើដាក់ខ្ញុំមានដឹងអត់ថាខ្ញុំឈឺ និយាយបំផ្លើសពីខ្ញុំទាំងមិនសូវបានជួប នៅមុខខ្ញុំគឺខ្ញុំល្អ នៅមុខគេគឺខ្ញុំអាក្រក់ មិនដែលមានបញ្ហានិងខ្ញុំផងនៅបំផ្លើស តើខ្ញុំតឹងទ្រូងប៉ុណ្ណាដែលខ្ញុំដឹងថាអ្នកនិយាយអាក្រក់ពីខ្ញុំក្រោយខ្នងហើយពេលជួបមុខអ្នកខ្ញុំត្រូវបង្ខំចិត្តសើចរាក់ទាក់ដាក់អ្នកធ្វើដូចមិនដឹងរឿង ? មិនមែនចំអក ឬក៏សងសឹកទេ ខ្ញុំមិនដែលចងគំនុំនិងអ្នកដែរ ព្រោះខ្ញុំស្គាល់សណ្តាននៃមាត់អត់គំរបរបស់អ្នក តែគួរកុំអោយតែខ្លួនឯងធ្វើគឺត្រូវទាំងអស់ពេក កុំស្មានគេមិនដឹងពីទង្វើរបស់យើង គ្រាន់តែគេមិននិយាយ កម្មមិនចាំជាតិទេ ល្មមដឹងខ្លួនហើយ”

    សរុបចុងក្រោយមក រាល់សារដែលតារាស្រី ចន ច័ន្ទលក្ខិណា បង្ហោះតាំងពីដើមមក ហាក់ដូចជាប៉ះចំចំនុចរសើបខ្លាំងទៅដល់លោក អ៊ិន សុភិន ប៉ុន្តែទោះជាយ៉ាងណាគេមិនដឹងទេថា ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម រូបនេះចង់និយាយសំដៅទៅលើ អ្នកណាឡើយ រឺ ក៍អាចនិយាយបានថា គាត់សរសេរចោលក៍ថាបាន រឺ ក៍មានអ្នកផ្សេងទៀត ដែលគាត់ចង់សំដៅលើ។ ដូច្នេះប្រិយមិត្ត អាចធ្វើការ មើលសាររបស់អ្នកនាង ហើយយល់ឃើញតាមការគិតរៀងខ្លួន៕
    គួរបញ្ជាក់ផងដែរថា រឿងរ៉ាវលែលះរវាងលោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវបានតុលាការ ចេញសាលក្រម រួចហើយ ដោយលោក ប៉ែន ចំរ៉ុង ហាក់ដូចជាស្ងប់ស្ងាត់ មិនធ្វើការ បកស្រាយអ្វីទាំងអស់ តែងាកមកមើលខាងលោក អ៊ិន សុភិន វិញគឺថ្មីៗលោកស្រាប់តែទម្លាយរឿងរ៉ាវ ប៉ែន ចំរ៉ុង ធ្វើបាបកូនស្រីគាត់ម្តងហើយម្តងទៀត ហាក់ដូចជាចង់ជាន់ពន្លិច ប៉ែន ចំរ៉ុង យ៉ាងខ្លាំងស្របពេលដែល លោក ប៉ែន ចំរ៉ុង ហាក់ដូចធ្លាក់កូដ ដើរសំដែងជាតួរាយរងក៍មាន៕ ប្រភព៖ khmernote

    ចុចអាន៖ ភិន សុដាលីស ត្រូវគេទម្លាយរឿងអាស្រូវ
ចន ច័ន្ទលក្ខិណា ដាក់ប៉ុន្មានឃ្លានេះ ប៉ះចំចំនុចរសើបខ្លាំងតែម្តង ! ចន ច័ន្ទលក្ខិណា ដាក់ប៉ុន្មានឃ្លានេះ ប៉ះចំចំនុចរសើបខ្លាំងតែម្តង ! Reviewed by Unknown on 3:23 AM Rating: 5

No comments:

Powered by Blogger.