១៥ សន្លឹក បង្ហាញពីទឹកភ្នែកប្រជាជនថៃ ក្រោយការយាងសោយទិវង្គតរបស់ក្សត្រខ្លួន!




ក្រោយពីមានព័ត៌មាននៃការយាងសោយទិវង្គតរបស់ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ១៣ ខែតុលាម្សិលមិញនេះរួចមក ប្រជាជនថៃទូទាំងប្រទេសបានសម្តែងនូវអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តក្រៃលែង ដែលទទួលបានដំណឹងមហាទុក្ខដ៏ធំធេងនេះ ។


ក្នុងព្រឹត្តិការណ៍ដ៏សែនក្តុកក្តួលអួលណែននេះ ប្រជាជនថៃទូទាំងប្រទេសបានសម្តែង ក៏ដូចជាបង្ហាញអារម្មណ៍សោកសៅជាពន់ពេក ក្នុងការបាត់បង់ព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គនេះ ដោយទាំងប្រជារាស្ត្រ និង មន្ត្រីរាជការគ្រប់រូបបានរំលេចខ្លួនក្នុងសម្លៀកបំពាក់កាន់ទុក្ខ និង មានទឹកមុខក្រៀមក្រំយ៉ាងក្រៃលែង ដាមដោយសំឡេងស្រែកយំនឹកអាឡោះអាល័យដល់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត យ៉ាងខ្លាំង ។


គួររំឭកថា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានយាងសោយព្រះទិវង្គតកាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៣ និង ៥២ នាទី ក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា ។

សូមទស្សនាកម្រងរូបភាពដូចខាងក្រោម៖



































ប្រភព៖ pmhotnews
១៥ សន្លឹក បង្ហាញពីទឹកភ្នែកប្រជាជនថៃ ក្រោយការយាងសោយទិវង្គតរបស់ក្សត្រខ្លួន! ១៥ សន្លឹក បង្ហាញពីទឹកភ្នែកប្រជាជនថៃ ក្រោយការយាងសោយទិវង្គតរបស់ក្សត្រខ្លួន! Reviewed by Unknown on 2:53 AM Rating: 5

No comments:

Powered by Blogger.