ក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង សឹង្ហបុរី នាពហុកីឡដ្ឋានជាតិ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ចាន់ វឌ្ឍនាកា បំប៉ោងសំណាញ់ទីតាមរយៈបាល់ free-kick និង បញ្ជួនទៅកាន់ទិត ឌីណា ស៊ុតបញ្ចូលទីជួយឲ្យក្រុមម្ចាស់ផ្ទះរហស្សនាមគោព្រៃទទួលជ័យជម្នះដោយលទ្ធផល ២ទល់នឹង១។ ក្រោយចប់ការប្រកួត ម្ចាស់អាវលេខ១១រូបនេះត្រូវជ្រើសរើសជាកីឡាករលេងល្អជាងគេ និង ទទួលបានរង្វាន់១០០០ដុល្លារអាមេរិក។ ទោះបីអាចស៊ុតបញ្ចូលទី និង មានឱកាសជាប់ជា Man of the Match ក្ដី ប៉ុន្តែ កូនប្រុសអភិបាលខេត្តកំពតខាងលើបញ្ជាក់ថា អះអាងថា ការជួយប្រទេសជាតិទាំងមូលទទួលជ័យជម្នះជាប្រវត្តិសាស្ត្រទេ ដែលធ្វើឲ្យគេសប្បាយចិត្តជាង។ ចាន់ វឌ្ឍនាកា ថ្លែងប្រាប់គេហទំព័ររបស់ក្លឹបបឹងកេតអង្គរបែបនេះ ៖ “ខ្ញុំសប្បាយចិត្តបំផុតពេលឃើញប្រទេសជាតិទទួលបានលទ្ធផលជាប្រវត្តិសាស្ត្របែបនេះ មិនមែនតែពេលដែលខ្ញុំទាត់ចូល ហើយឈ្នះរង្វាន់ Man of the Match ទេសម្រាប់ការប្រកួតនេះទេ។ ខ្ញុំក៏អរគុណដល់អ្នកគាំទ្រទាំងអស់ផងដែរ ទាំងនៅពហុកីឡដ្ឋានជាតិ និង តាមផ្ទះ ព្រោះពួកគាត់ទាំងអស់ជាចំណែកជួយឲ្យយើងទទួលបានជោគជ័យ”។ កម្ពុជាទទួលបានជ័យជម្នះលើកដំបូងលើសឹង្ហបុរីក្នុងរយៈពេលជាង៤០ឆ្នាំ។ ដោយឡែក នៅខែកញ្ញា ខាងមុខ ក្រុមរហស្សនាមគោព្រៃនឹងជួបកម្ដៅសាច់ដុំជាមួយក្រុមជម្រើសហុងកុង ចំនួន២លើក ដើម្បីត្រៀមវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ក្នុងខែតុលា៕

ប្រភព៖ keiladaily
Reviewed by Unknown on 2:31 AM Rating: 5

No comments:

Powered by Blogger.