មិត្តស្រីលោក MARIO ឈឺចិត្តខ្លាំងក្រោយត្រូវ FANS ប្រមាថមើលងាយដល់ ប៉ាម៉ាក់







តារាថៃ ៖ កាន់តែកក្រើកទៀតហើយអំពីស្នេហាដែលពោរពេញទៅដោយរឿងចម្រូងចម្រាសគ្នា រវាងសង្សារសំណព្វចិត្ត និងក្រុមអ្នកគាំទ្រ មួយចំនួនធំ ដែលពិបាកនៅក្នុងការធ្វើការសម្រេចចិត្តយ៉ាងខ្លាំង ។





តារាសម្តែងវ័យ ២៧ ឆ្នាំ លោក Mario Maurer កាន់តែធ្វើឲ្យអ្នកនិយមលេងអិនធឺណិតចាប់អារម្មណ៍កាន់តែខ្លាំងចំពោះទំនាក់ទំនងរវាងសង្សារចាស់ និងសង្សារថ្មីរបស់លោក ដែលត្រូវបានគេរិះគន់ថា នាង JunJera Junpitakchai ដែលជាសង្សារថ្មីគឺជា មនុស្សស្រីដែលមិនសាកសមជាមួយនិងលោក Mario ឡើយព្រោះមុខមាត់អាក្រក់ ។





ហើយកាន់តែផ្ទុះពាក្យចចាមអារាមកាន់តែខ្លាំងជាងនេះទៅទៀត គឺបានលេចឡើងដំណឹងថា នាង JunJera Junpitakchai មានក្រុមអ្នកគាំទ្រមួយចំនួនមិនត្រឹមតែមើលងាយដល់នាង JunJera Junpitakchai ថាមុខមាត់មិនស្អាតទេ ថែមទាំងមើលងាយដល់គ្រួសាររបស់នាង ទាំងខ្លួននាងផ្ទាល់មិនបានធ្វើអ្វីខុសទាល់តែសោះ ។






ដោយសារតែកក្តានេះហើយ ទើបធ្វើឲ្យមិត្តស្រីលោក Mario មិនសប្បាយចិត្ត រហូតចេញមកស្នើរសុំឲ្យគាំទ្រកុំឲ្យនិយាយពាក្យប្រមាថមើលងាយប៉ាម៉ាក់របស់ខ្លួនទៀត ។ ក្នុងនាមជាសង្សាររបស់លោក Mario នាងមិនបានបង្ហោះរូបជាមួយគ្នាជាលក្ខណៈផ្អែមល្អែមនឹងគ្នា នាងក៏អន់ចិត្តណាស់ទៅហើយ ប៉ុន្តែនាងនៅតែអាចទ្រាំបាន ព្រោះមិនចង់ឲ្យអ្នកគាំទ្រមិនសប្បាយចិត្តពេលដែលអ្នកទាំង ២ បង្ហោះរូបជាមួយគ្នា ប៉ុន្តែនាងទ្រាំមិនបានទេ ប្រសិនបើមានគេមកមើលងាយប៉ាម៉ាក់ខ្លួនឯង ៕ ប្រភព៖ camnews























មិត្តស្រីលោក MARIO ឈឺចិត្តខ្លាំងក្រោយត្រូវ FANS ប្រមាថមើលងាយដល់ ប៉ាម៉ាក់ មិត្តស្រីលោក MARIO ឈឺចិត្តខ្លាំងក្រោយត្រូវ FANS ប្រមាថមើលងាយដល់ ប៉ាម៉ាក់ Reviewed by Unknown on 2:25 AM Rating: 5

No comments:

Powered by Blogger.