ខែ ឆ្នាំ កំណើត​បង្ហាញ​ពី​ចរិត​ និង​ ជោគ​ជតា​របស់​អ្នក





ខែឆ្នាំកំណើតរបស់ប្រិយមិត្តមិនត្រឹមតែសំខាន់ចំពោះអត្តសញ្ញាណរបស់អ្នកទេ តែក៏អាចដឹងពីជោគជតារបស់អ្នកដែរ ដោយគ្រាន់តែចាំថា អ្នកកើតឆ្នាំសត្វអ្វី និង ខែណាប៉ុណ្ណោះ។


ចង់ដឹងថា តើខែ ឆ្នាំ កំណើត របស់អ្នក បង្ហាញអ្វីខ្លះ ពីជោគជាតា និង ចរិតរបស់អ្នកយ៉ាងណាខ្លះ? សូមអាននូវក្បួនតម្រាជតារាសី ដែលដកស្រង់ចេញពីសៀវភៅប្រជុំហោរាសាស្ត្រជាមួយ Sabay ទាំងអស់គ្នា។


-អ្នកដែលកើតឆ្នាំជូត


ខែ ៥-៦-៧
កណ្ដុរមាសសប្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។


ខែ ៨-៩-១០
កណ្ដុរតូចៗធាតុទឹកដែលមនុស្សអាស្រ័យចរចាមិនពិត តែចិត្តបុណ្យ។


ខែ ១១-១២-១
កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។


ខែ ២-៣-៤
កណ្ដុរនៅតាមវាលស្រែធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំនឹងមានកូនច្រើនតែចិត្តបុណ្យ។


-អ្នកដែលកើតឆ្នាំឆ្លូវ


ខែ ៥-៦-៧
គោព្រៃ ធាតុដីឆ្អិន ជាគោឡើងកកាត់ពូជ ច្រើនចិត្តអាក្រក់ លំបាកប្រើ ចិត្ត រឹង កាលនៅពីតូចល្អ។


ខែ ៨-៩-១០
គោស្រុក ធាតុដីស្ងោរ ចរចាមិនពិតប្រាកដ ចិត្តក្លាហាន។


ខែ ១១ ១២ ១
គោស្គាំងស្គមធាតុដីភ្នំ ជាគោនៅក្នុងរោង រកស៊ីលំបាក តែចិត្តបុណ្យ។


ខែ ២-៣-៤
គោឧសភរាជ ធាតុដីលាបជង្រុក ឧត្ដមល្អនិងមានទ្រព្យច្រើន។


-អ្នកដែលកើតឆ្នាំខាល


ខែ ៥-៦-៧
ខ្លារខិន ជាធាតុឈើស្ងួត ជាខ្លាអារក្សទឹកចិត្តស្មោះត្រង់ ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ។


ខែ ៨-៩-១០
ខ្លាត្រី ធាតុឈើស្ទន់ នឹងបានកូនមានបុណ្យ នឹងបានពឹងបុណ្យប្រពន្ធ។


ខែ ១១-១២-១
ខ្លាដំបង ធាតុឈើក្រអូប នឹងមានទ្រព្យជាសេដ្ឋី ចរចាទៀងត្រង់។


ខែ ២-៣-៤
ខ្លាស៊ីមនុស្ស ធាតុឈើលើកំពូលភ្នំ នឹងមានបញ្ញាឈ្លាសវៃ។


-អ្នកដែលកើតឆ្នាំថោះ


ខែ ៥-៦-៧
ទន្សាយនៅក្នុងវង្សព្រះចន្ទ ធាតុឈើស្ងួត លុះត្រាតែលំបាកចិត្ត ទើបបានជាអ្នកជា បើជាមនុស្សសុចរិត និងមានបុណ្យវាសនា។


ខែ ៨-៩-១០
ទន្សាយខ្វាក់ភ្នែកម្ខាងផង បាក់ភ្លៅខាងស្ដាំផង ធាតុឈើស្ទន់ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។


ខែ ១១-១២-១
ទន្សាយស្គមស្គាំង ធាតុឈើក្រអូប ច្រើនតែលំបាកចិត្ត និងឈឺដៃជើង គង់បានល្អក្នុងកាលជាខាងក្រោយ។


ខែ ២-៣-៤
ទន្សាយដាំដូង ធាតុឈើភ្នំ មានបញ្ញាឈ្លាសវៃ ។


-អ្នកដែលកើតឆ្នាំរោង


ខែ ៥-៦-៧
ពស់នាគរាជ ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ មានខ្ញុំកំដរច្រើន សត្រូវបៀតបៀនមិនបានឡើយ។


ខែ ៨-៩-១០
ពស់ថ្លាន់ធំធាតុមាសរាគី នៅពីតូចលំបាកចិត្ត ធំឡើងបានល្អ។


ខែ ១១-១២-១
ពស់វែកទ្រូងរនាម ធាតុស្ពាន់ស ច្រើនមើលងាយគេតែចិត្តបុណ្យ។


ខែ ២-៣-៤
ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ។


-អ្នកដែលកើតឆ្នាំម្សាញ់


ខែ ៥-៦-៧
ស្ដេចពស់តូចៗ ធាតុភ្លើងអគ្គិសនី ច្រើនតែជាមនុស្ស មានចិត្តបុណ្យ។


ខែ ៨-៩-១០
ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹងហើយមានបញ្ញាច្រើន។


ខែ ១១-១២-១
ពស់វែកស្រងែ ធាតុភ្លើងក្នុងថ្ម ចិត្តបុណ្យ តែច្រើនមើលងាយគេ។


ខែ ២-៣-៤
ពស់ស្លឹកឈើ ធាតុភ្លើងក្នុងកែវ ចិត្តបុណ្យនឹងបានជាធំ។


-អ្នកដែលកើតឆ្នាំមមី


ខែ ៥-៦-៧
អស្វរាជ (ស្ដេចសេះ) ធាតុភ្លើងអគ្គិសនី មានបញ្ញាច្រើន ចិត្តបុណ្យ។


ខែ ៨-៩- ១០
សេះទាល់ច្រក ធាតុភ្លើងគប់ ច្រើនតែចិត្តអ្នកលេង ខុសព្រោះតែមាត់។


ខែ ១១-១២-១
សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម និងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។


ខែ ២-៣-៤
សេះខ្ចកជើង ធាតុភ្លើងក្នុងកែវនឹងបានយសស័ក្ដិធំដុំ ឬ បានជាសេដ្ឋី។


-អ្នកដែលកើតឆ្នាំមមែ


ខែ ៥-៦-៧
ពពែរកស៊ីដាច់សង្វែង ធាតុទង់ហ៊ា ច្រើនតែចូលចិត្តរៀន ចំណេះវិជ្ជារកស៊ី ចិញ្ចឹមជីវិតខ្លួនឯង ស្វែងរកលាភបានដោយកម្រ។


ខែ ៨-៩-១០
ពពែអ្នកស្រុកចិញ្ចឹម ធាតុមាសរាគីច្រើនតែបានទទួលសេចក្ដីទុក្ខព្រួយ។


ខែ ១១-១២-១
ពពែខ្ចកជើង ធាតុស្ពាន់ស ច្រើនតែឈឺដៃជើង ទឹកចិត្តក្លាហាន មានសតិបញ្ញាល្អណាស់។


ខែ ២-៣-៤
ពពែឧកញ៉ាចិញ្ចឹម ធាតុមាសទឹកដប់ចិត្តទន់ ប្រកបដោយបុណ្យ នឹងបានជាធំ មានធនធានច្រើន។


-អ្នកដែលកើតឆ្នាំវក


ខែ ៥-៦-៧
ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តសុភាពទន់ភ្លន់ធ្វើគុណដល់នរណាមិនបានផលតែបាននៅពេលក្រោយ។


ខែ ៨-៩-១០
ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់នឹងបានជាធំ។


ខែ ១១-១២-១
ស្វាព្រៃ ស្មសានធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។


ខែ ២-៣-៤
ស្វាព្រាហ្មណ៍ចិញ្ចឹមលំបាក ធាតុដែកថែប មានចិត្តបុណ្យ ចរចាទៀងត្រង់។


-អ្នកដែលកើតឆ្នាំរកា


ខែ ៥-៦-៧
មាន់អ្នកស្រុកចិញ្ចឹមធាតុដែកទន់ នៅពីតូចលំបាកចិត្ត ចិត្តទន់និងចិត្តបុណ្យ បើស្រីច្រើនតែខ្សត់ស្វាមី។


ខែ ៨-៩-១០
មាន់ព្រៃធាតុមេដែកមានបុណ្យ និងមានបញ្ញាតែមានចិត្តកំណាចឃោរឃៅ។


ខែ ១១ ១២ ១
មាន់ខ្មោច ដើរចរច្រប់អារ៉ប់ ធាតុដែកល្អ មិនសូវមានបញ្ញា ច្រើនតែទទួល សេចក្ដីលំបាក តែចិត្តបុណ្យ។


ខែ ២-៣-៤
មាន់ពោធិសាត់ ធាតុដែកថែប មានទ្រព្យ និងមានបញ្ញា ចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ហោង។


-អ្នកដែលកើតឆ្នាំច


ខែ ៥-៦-៧
សុនខមនុស្សចិញ្ចឹម ធាតុដីឆ្អិននៅតូចលំបាកចិត្តច្រើន គ្រាក្រោយបានល្អឡើងវិញ។


ខែ ៨-៩-១០
សុនខដេញសត្វមានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរចរចាទៀងត្រង់ មានបុណ្យបញ្ញាច្រើន។


ខែ ១១-១២-១
ឆ្កែចចក ធាតុដីដំបូក ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ។


ខែ ២-៣-៤
សុនខកណ្ដាលផ្សារ ធាតុដីលាបជង្រុក ចិត្តហ៊ានល្មមចិញ្ចឹមខ្លួនបាន។


-អ្នកដែលកើតឆ្នាំកុរ


ខែ ៥-៦-៧
ជ្រូកមន្ត្រីចិញ្ចឹម ធាតុទឹកទន្លេ មានបុណ្យនឹងបញ្ញាច្រើន។


ខែ ៨-៩-១០
ជ្រូកគេចិញ្ចឹម ក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យនិងមានសេចក្ដីទៀងត្រង់។


ខែ ១១-១២-១
ជ្រូកអង្គែស៊ីធាតុទឹកក្នុងព្រៃ ចិត្តបុណ្យចរចាពាក្យពេចន៍ខ្ជាប់ខ្ជួន។


ខែ ២-៣-៤
ជ្រូកព្រៃពាំកែវធាតុទឹកក្នុងស្ទឹង ចិត្តបុណ្យល្អណាស់ហោង។

 ប្រភព៖ sabay
ខែ ឆ្នាំ កំណើត​បង្ហាញ​ពី​ចរិត​ និង​ ជោគ​ជតា​របស់​អ្នក ខែ ឆ្នាំ កំណើត​បង្ហាញ​ពី​ចរិត​ និង​ ជោគ​ជតា​របស់​អ្នក Reviewed by Unknown on 7:31 AM Rating: 5

No comments:

Powered by Blogger.