អាថ៌​កំបាំង​សិច​៧​ចំណុច​របស់​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង (18+)

នៅ​ពេល​ដែល​និយាយ ដល់​បញ្ហា​សិច ស្ត្រី​ត្រូវ​គេ​ចាត់​ទុក​ថា អាថ៌​កំបាំង​ជាង​បុរស​និង​មិន​ងាយ​បញ្ចេញ​ឱ្យ​ឃើញ​នូវ​សញ្ញា​ចំណង់​ផ្លូវភេទ​នោះ​ឡើយ ។ បើ​ទោះជា​បែប​នេះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា នាង​គ្មាន​ចំណង់​ភេទ​នោះ​ទេ ផ្ទុយ​មក​វិញ វា​គ្រាន់តែ​ជា​ច​រឹត​ពី​ធម្មជាតិ​ឬ​ជា​ផ្នត់គំនិត​មួយ​ដែល​គិត​ថា «​បុរស​គឺជា​អ្នក​បង្កាត់ភ្លើង​សិច​-​ជា​អ្នក​ចាប់ផ្តើម​មុន​» ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មាន​ស្ត្រី​មួយ​ចំនួន​តែង​ខកចិត្ត​ចំពោះ​ដៃគូ​ខ្លួន ។ តើ​ស្ត្រី​ចង់បាន​អ្វីខ្លះ​ទាក់ទង​នឹង​ជីវិត​នៅ​លើ​គ្រែ ? តាម​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត Rajan B Bhonsle អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សិច​បាន​បញ្ជាក់​ថា មាន​អាថ៌​កំបាំង​៧​ចំណុច​អំពី​ពួក​គេ​ដែល​បុរស​ត្រូវ​តែ​ដឹង ៖



១-​ការ​ជែក​គ្នា​យ៉ាង​ផ្អែមល្ហែម​គឺជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ​មួ​យ ៖ 

ស្រ្តី​ជា​ច្រើន​ចង់បាន​បែប​នេះ ។ ពួក​គេ​យល់​ថា ការ​ជជែក​សន្ទនា​គ្នា​នឹង​នាំ​ឱ្យ​មាន​ភាព​រីករាយ​ជា​ពិសេស​ផ្នែក​សិច ។ សម្រាប់​ពួក​គេ ការ​ជជែក​និង​អារម្មណ៍​ស្រឡាញ់​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ កិច្ច​សន្ទនា​យ៉ាង​ផ្អែមល្ហែម​និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​អំឡុង​ការ​ដើរ​កំសាន្ត​ឬ​ខណៈ​គូស្នេហ៍​/​គូ​ស្វាមី​កំពុង​សម្រាក​បន្ធូរ​អារម្មណ៍​គឺជា​ថ្នាំ​សម្រើប​ដ៏​អស្ចារ្យ ។ ក្នុង​ឱកាស​នេះ បុរស​អាច​ប្រាប់​ទៅ​ស្ត្រី​ជា​គូស្នេហ៍​ថា ខ្លួន​ស្រឡាញ់​នាង​ប៉ុនណា សកម្មភាព​លួងលោម​ចិត្ត​មួយ​ណា​ដែល​ខ្លួន​គួរ​ប្រើ​ជាមួយ​នារី​ជា​គូស្នេហ៍ ។២-​ស្ត្រី​ភាគច្រើន​ខ្វល់ខ្វាយ​ពី​សម្រស់​របស់​ខ្លួន ៖ 

សម្រាប់​គូ​ស្វាមី​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​អស់​ពេល​ជា​យូរហើយ​នោះ ជួនកាល​វា​ជា​រឿង​ធម្មជាតិ​ដែល​ស្ត្រី​គិត​ថា ស្វាមី​ឬ​គូស្នេហ៍​លែង​មាន​ចំណាប់អារម្មណ៍​ផ្លូវភេទ​លើ​ខ្លួន ។ នេះ​ក៏​ព្រោះតែ​ពួក​គេ​ដោះ​សំលៀក​បំពាក់​ឡើង​គ្រែ​ជាមួយ​គូស្នេហ៍​តែ​ក្នុង​ពេល​ងងឹត​ប៉ុណ្ណោះ ។ បុរស​មិន​គួរ​ខ្វល់ខ្វាយ​ត្រង់​ចំណុច​នេះ​ឡើយ ។
៣-​ស្ត្រី​យល់​ថា សិច​មិន​អាច​កាត់​ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​នាង​បាន​ឡើយ ៖

ស្ត្រី​ត្រូវការ​អារម្មណ៍​និង​បទ​ពិសោធន៍​ល្អ​ៗ​អំឡុង​ពេល​ដែល​នាង​កំពុង​សប្បាយ​នឹង​សិច ។ ដូច្នេះ​អ្វី​ដែល​បុរស​ជា​គូស្នេហ៍​ប្រព្រឹត្តិ​មាន​ដូច​ជា ប្រើ​ពាក្យ​សម្តី​ត្រ​គោះ​បោះបោក ប្រើ​ភាសា​អសុរោះ និង​ពាក្យ​សម្តី​រិះគន់​ជាដើម​គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​នាង​ក្នុង​ពេល​ឡើង​គ្រែ ។ បុរស​គួរ​ចាំ​ថា ស្ត្រី​មិន​អាច​ទទួលយក​បាន​ទេ​នូវ​ទ​ង្វើ​របស់​ខ្លួន​ទាំង​អស់នេះ​បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​អាច​ផ្តល់​ក្តី​សប្បាយ រំភើប​រីករាយ​ដល់​នាង​បាន​ឡើយ ។

៤-​ការ​ដល់ត្រើយ​មិនមែន​ជា​រឿង​ចាំបាច់​៖

បុរស​ជា​ច្រើន​គិត​ថា ដៃគូ​ល្អ​គឺជា​ដៃគូ​ដែល​អាច​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​ឈាន​ដល់​ចំណុចកំពូល ។ នេះ​ជា​គំនិតល្អ​មួ​​យ​ហើយ តែ​មិន​សំខាន់​ប៉ុន្មាន​ទេ​ក្នុង​កាលៈទេសៈ​នេះ ។ ស្ត្រី​ជា​ច្រើន​គិត​ថា ខ្លួន​ទទួល​សម្ពាធ​ពី​ដៃគូ​និង​ពី​ខ្លួនឯង​ផង​ដែរ​សម្រាប់​ការ​ឈាន​ដល់​កាម​តម្រេក​របស់​ខ្លួន ។ មាន​ពេល​ខ្លះ ជំនួស​ឱ្យ​ការ​ដល់ត្រើយ ស្ត្រី​ចូល​ចិត្ត​ត្រឹមតែ​ការ​បបោសអង្អែល​របៀប​ជា​បញ្ឆេះ​អារម្មណ៍​ប៉ុណ្ណោះ ។
៥-​សិច​មិន​ត្រូវការ​សកម្មភាព​ដែល​មធ្យ័ត​នោះ​ឡើយ ៖

ការ​លេង​បន្លែង​គឺជា​គុណភាព​ដ៏​មហិមា ។ បុរស​ជា​ច្រើន​មានការ​ផ្តោត​ខ្លាំង​បំផុត​អំពី​សិច ។ ពួក​គេ​ភ្លេច​សើច ភ្លេច​ទ​ង្វើ​រប៉ិលរប៉ូច​ដែល​សុទ្ធតែ​ជា​សកម្មភាព​ស្ត្រី​ចូល​ចិត្ត ។ ការ​លេង​បន្លែង​និង​ភាព​សប្បាយ​រីករាយ​អាច​ធ្វើ​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​និង​អារម្មណ៍ កាន់តែ​ធូរស្រាល ។
៦-​ស្ត្រី​ចូល​ចិត្ត​បំផុត​ការ​ថ្នាក់ថ្នម​ស្ទាបអង្អែល​មិន​សំដៅលើ​ការ​រួម​ភេទ ៖

ស្ត្រី​ជា​ទូទៅ​ចូល​ចិត្តការ​លួងលោម ការ​ថ្នាក់ថ្នម ការ​ប្រើ​ពាក្យពេចន៍​ផ្អែមល្ហែម ការ​បីត្រកង​និង​ការ​ថើប ។ ប៉ុន្តែ​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​ពួក​គេ​តែង​រអ៊ូរទាំ​ថា ស្វាមី​/​ដៃគូ​របស់​ខ្លួន​មិន​ដែល​ធ្វើ​បែប​នេះ​ទេ​លើកលែងតែ​ពេល​មុន​ការ​រួម​ភេទ​ប៉ុណ្ណោះ ។



៧-​ឱប​ថ្នាក់ថ្នម​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ក្រោយ​ការ​រួម​សិច​គឺជា​រឿង​សំខាន់ ៖
បុរស​ត្រូវ​តែ​ដឹង​ថា ស្ត្រី​ត្រូវការ​ស្ថិត​នៅ​ក្នុង​រង្វង់​ទ្រូង​ដ៏​កក់ក្តៅ​របស់​ខ្លួន​បន្ទាប់​ពី​សិច​រួច ។ ពួក​គេ​មួយ​ចំនួន​តែង​រអ៊ូ​រថា ស្វាមី​/​ប្រុស​ស្នេហ៍​មិន​ដែល​អើពើ​នឹង​ខ្លួន​ឡើយ​ហើយ​តែងតែ​ដេក​លក់​ភ្លាម​ក្រោយ​ពី​រួម​សិច​រួច ។ សម្រាប់​បុរស ត្រង់​ចំណុច​នេះ​គឺ​ពិតជា​ជួប​ការ​លំបាក​ខ្លះ​ដ្បិត​ការ​ដេក​លក់​បន្ទាប់​ពី​រួម​សិច​រួច​គឺជា​លក្ខខណ្ឌ​ធម្មជាតិ​របស់​ពួក​គេ ។ ក្រោយ​ពី​បញ្ចេញ​ទឹកកាម​រួច ខួរក្បាល​របស់​បុរស​បាន​ចុះ​ត្រជាក់ ព្រម​ពេល​គ្នា​អារម្មណ៍​ក៏​ចុះ​ស្ងប់ ទាំងនេះ​គឺជា​ដំណាក់​កាលដែល​ប្រព័ន្ធ​បញ្ជា​ទាំងអស់​ក្នុង​រាង​កាយ​បន្ថយ​សកម្មភាព ។ ស្ត្រី​ក៏​មាន​ដំណាក់កាល​នេះ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា មាន​ល្បឿន​យឺត​ជាង ៕
អាថ៌​កំបាំង​សិច​៧​ចំណុច​របស់​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង (18+) អាថ៌​កំបាំង​សិច​៧​ចំណុច​របស់​ស្ត្រី​ដែល​បុរស​ត្រូវ​តែ​ដឹង (18+) Reviewed by Unknown on 8:22 AM Rating: 5

No comments:

Powered by Blogger.