អនុវត្ត​តាម​ទ្រឹស្តី៦​ចំណុច​ជួយ​បញ្ឆេះ​អារម្មណ៍​ផ្លូវភេទ (18+)

គ្រឿងផ្សំ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​អាហារ​មាន​រសជាតិ​ជាប់មាត់ ។ យ៉ាងណាមិញ ការ​បញ្ឆេះ​អារម្មណ៍​ផ្លូវភេទ​ក៏​អាច​ចាត់ទុកជា​គ្រឿងផ្សំ​មួយ​ផង​ដែរ ដ្បិត​វា​នឹង​ជួយ​ឱ្យ​ជីវិត​សិច​របស់​អ្នក​កាន់តែ​មាន​រសជាតិ​ដូច​សម្ល ។ វា​មិន​គួរ​ណា​ត្រូវ​មើល​រំលង​នោះ​ទេ ខណៈ​សកម្មភាព​ទាំងនេះ​គឺជា​ការ​បង្ហាញ​ចេញ​នូវ​ភាព​រំជើប​រំជួលចិត្ត​សម្រាប់​ដៃគូ​អ្នក ។ ទោះជា​ដូច្នេះ​ក្តី ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ចំណាយពេល​រាប់​ម៉ោង​លើ​ការ​បីបម​ថ្នាក់ថ្នម បបោសអង្អែល ថើប លិទ្ធ ជញ្ជក់​...​ដើម្បី​ធ្វើ​ឱ្យ​ដៃគូ​ខ្លួន​ព្រឺរោម​កើន​ចំណង់​ភេទ​នោះ​ទេ ។
យោង​តាម​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​មួយ​បាន​បង្ហាញ​ថា ទាំង​បុរស ទាំង​ស្ត្រី​ចំណាយពេល​ពី​១០-១៥​នាទី​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ឱ្យ​មាន​សម្រើប​ផ្លូវភេទ ។ យ៉ាងណា​ក៏​ដោយ មាន​ពេល​ខ្លះ ស្ត្រី​អាច​នឹង​ប្រើ​ពេល​ច្រើន​ជាង​នេះ ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​6​ចំណុច​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក​និង​ដៃគូ ៖
១-​ការ​ប្រើ​ក្រសែភ្នែក ៖ បើ​ទោះ​ណា​យើង​មិន​អាច​ឮ​សំឡេង តែ​ទ​ង្វើ​នេះ​បាន​បង្កប់​នូវ​ពាក្យពេចន៍​រាប់​ពាន់​រាប់​ម៉ឺន ។ ភ្នែក​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ដៃគូ​អ្នក​ទន់ជង្គង់​បាន​ទៀត​ផង ។
២-​ថើប​ដោយ​ប្រើ​អណ្តាត​៖ ជា​ជាង​ការ​រាវ​ស្ទាប​គ្នា ចូរ​បិទ​ភ្នែក​ហើយ​ទទួលយក​ក្តី​រីករាយ​នៃ​ការ​ថើប​គ្នា​ដោយ​អណ្តាត ។ វា​នឹង​គ្រប់គ្រាន់​ល្មម​ឱ្យ​អ្នក​ក៏​ដូច​ជា​ដៃគូ​ទទួល​បាន​នូវ​សម្រើប ។
៣-​ការ​រាំ​តាម​ចង្វាក់ភ្លេង ៖ មាន​ពេល​ខ្លះ ការ​រាំ​ក៏​អាច​ចាត់ទុកជា​សកម្មភាព​បញ្ឆេះ​អារម្មណ៍​ផ្លូវភេទ​បាន​ដែរ​ដ្បិត​ការ​រែង​កាច់ ចង្កេះ​ពត់ពេន​ដងខ្លួន​ដាក់​គ្នា​នឹង​នាំ​ឱ្យ​ដៃគូ​មាន​អារម្មណ៍​ផ្លូវភេទ​មួយ​បែប​ដែរ ។
៤-​ការ​ស្ទាប​ថ្នម​ៗ​លើ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​៖ ការ​ខាំ​ញិញ​ថើ​ៗ​លើ​ស្បែក​ដ៏​ទន់ល្មើយ​គួប​ផ្សំ​នឹង​ការ​លិទ្ធ​នៅ​បរិវេណ​ក្បាលពោះ ដៃ​និង ភ្លៅ​ពិតជា​ធ្វើ​ឱ្យ​ស្ត្រី​ជា​ដៃគូ​ព្រឺរោម ។ ចំណុច​ទាំង អស់នេះ អ្នក​គួរ​ប្រព្រឹត្ត​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ក្រែង​នាង​អស់ចំណង់​ក្លាយជា​រសើប​ទៅ​វិញ ។
៥-​ការ​ម៉ាស្សា ៖ អ្នក​អាច​ម៉ាស្សា​ខ្នង និង​ជើង​ឱ្យ​គ្នា​ម្តងម្នាក់​ក្រោយ​ពី​រៀបចំ​កិច្ចការ​មួយ​ចំនួន​ដូច​ជា ចាក់​ភ្លេង​កំដរ ប្រើ​អំ​ពូ​ល​ភ្លើង​ភ្លឺ ព្រឹម​ៗ ។

៦-​ធ្វើ​ដូច​ជា​មិន​ចង់​បះ​ពាល់​និង​មិន​ចង់​ឃើញ ៖ សកម្មភាព​ញើ​ត​ញើ​ម​បែប​នេះ​ក៏​អាច​អុច​ឱ្យ​ឆេះ​អារម្មណ៍​សិច​បាន​ដែរ ។ ការ​ឈរ ពិនិត្យ​មើល និង​ជួយ​ស្ត្រី​ដៃគូ​ខ្លួន​ប្តូរ​សម្លៀក​បំពាក់​ដោយ​ឆ្លៀត​យកដៃ​លូកលាន់​ប៉ះ​សាច់​នាង​តាមតែ​អាច​ធ្វើ​ទៅ​បាន នឹង​បង្កើន​ចំណង់​ផ្លូវភេទ​ជាក់​ជា​មិន​ខាន ៕
អនុវត្ត​តាម​ទ្រឹស្តី៦​ចំណុច​ជួយ​បញ្ឆេះ​អារម្មណ៍​ផ្លូវភេទ (18+) អនុវត្ត​តាម​ទ្រឹស្តី៦​ចំណុច​ជួយ​បញ្ឆេះ​អារម្មណ៍​ផ្លូវភេទ (18+) Reviewed by Unknown on 8:24 AM Rating: 5

No comments:

Powered by Blogger.