កុំឲ្យគេពូកែថា ស្អាតតែផាត់មុខពេក​ បេនីយ៉ាំង ទម្លាុយមុខហ្ស៊ីន ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ (មានវីដេអូ)



ភ្នំពេញ៖ ភាគច្រើនអ្នកគាំទ្រ តែងតែឃើញតារាសម្តែងស្រី កញ្ញា បេនីយ៉ាំង តែងខ្លួនឡើងខ្ញង់ ជាមួយនឹងការផាត់មុខក្រាស់ៗ គូសភ្នែកបែបស៊ិចស៊ី។ ប៉ុន្តែកាលពីថ្មីៗនេះ រូបនាងបានបង្អួតសម្រស់របស់ខ្លួន ដោយគ្មានការតុបតែងមុខ សូម្បីតែបន្តិច។

ឃ្លីបវីដេអូប្រមាណ២នាទី របស់តារាស្រីរូបនេះ បានបង្ហាញមុខមាត់ធម្មជាតិរបស់នាង ជាមួយនឹងសាច់មុខរលោងម៉ត់ ដែលគ្មានការបន្ថែមជាមួយនឹងម្សៅក្រែមអ្វីនោះទេ។ ក្នុងនោះ រូបនាង ក៏បានសរសេរសារ លើវីដេអូនោះថា "ទាយមើលថា និយាយអ្វីខ្លះ វីដេអូហ្នឹង ជឿជាក់កាមេរ៉ាហ្ស៊ីន មុខហ្ស៊ីន ហ៊ានថតចឹងអត់? អ្នកថាឲ្យខ្ញុំស្អាត coz make up ថតចឹងដែរមើល សុំមើលមុខតិច ស្អាតប៉ុណ្ណា សុំចឹងណា no edit baby"។ 


ចំពោះការរៀបរាប់របស់ កញ្ញា បេនីយ៉ាំងខាងលើ ប្រហែលជាធ្លាប់មានអ្នកណាលួចខ្សឹបខ្សៀវឲ្យនាងថា ស្រស់ស្អាត និងលេចធ្លោបានតែផាត់មុខ ទើបធ្វើឲ្យនាងសម្រេចចិត្តទម្លាយមុខមាត់ពិតយ៉ាងដូច្នេះ។ ក្នុងនោះ អ្នកគាំទ្រជាច្រើននាក់ ក៏មានការភ្ញាក់ផ្អើលពេលឃើញកញ្ញា បេនីយ៉ាំង មិនផាត់មុខ ដែលមើលទៅប្លែកជាងសព្វដង និងមានអ្នកខ្លះ ក៏បានសរសើរថា រូបនាងនៅតែស្អាតដដែលទៀតផង៕ ចុះចំណែកប្រិយមិត្តយល់ថា តើកញ្ញា បេនីយ៉ាំង នៅតែស្អាតអត់ ពេលឃើញមុខហ្ស៊ីនបែបនេះ?
តោះមើលមុខធម្មជាតិគ្មានការផាត់មុខរបស់ កញ្ញា បេនីយ៉ាំង ទាំងអស់គ្នា៖ 
កំណត់ហេតុខ្មែរឡូត៖



ជីវិតរស់នៅរបស់តារាស្រីស៊ិចស៊ី កញ្ញា បេនី យ៉ាំង បានប្រែប្រួលយ៉ាងឆាប់រហ័ស ក្រោយពេលរូបនាង បានទាក់ទងយ៉ាងបើកចំហជាមួយនឹងគូស្នេហ៍។

កន្លងមកមហាជន សង្កេតឃើញថា តារាស្រីចូលចិត្តបង្អួតសាច់ដើមទ្រូងរូបនេះ កាលពីនាងមិនទាន់មានគូស្នេហ៍ នាងបានប្រើជីវិតហ៊ឺហារ ស៊ីវិល័យ ស៊ិចស៊ី ហើយភាគច្រើន រូបនាងតែងចូលភោជនីយដ្ឋានទំនើបៗ ឲ្យសាកសមនឹងកេរ្តិ៍ឈ្មោះរបស់នាងក្នុងរង្វង់សិល្បៈ។ ប៉ុន្តែបន្ទាប់ពីនាង បានជួបបុរសដែលស្រលាញ់រួចមក អ្វីគ្រប់យ៉ាង នាងបានផ្លាស់ប្តូរ ពីជីវិតឡូយឆាយ ស្លៀកពាក់លេចលើលេចក្រោម និងនៅតែក្នុងកន្លែងលំដាប់ខ្ពស់ៗ បែរជាមកអង្គុយញ៉ាំបាយជាមួយគូស្នេហ៍ នៅកន្លែងដីភក់ គ្រាន់តែក្រាលកន្ទេលពីលើតែប៉ុណ្ណោះ។ ជាពិសេស ចំពោះការស្លៀកពាក់របស់នាងវិញ ក៏បានប្រែប្រួលផងដែរ មកជាស្លៀកជាឈុតរលុងធំៗទៅវិញ។

ជាមួយគ្នានោះ អ្នកគាំទ្រ បានបើកភ្នែកធំៗ ពេលឃើញការផ្លាស់ប្តូរជីវិតទាំងស្រុង របស់កញ្ញា បេនីយ៉ាំងបែបនេះ ក្រោយពេលនាងមានគូស្នេហ៍ ដោយមកប្រើជីវិតសាមញ្ញបំផុត។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួន បានលើកឡើងថា កញ្ញា បេនីយ៉ាំង មិនបានផ្លាស់ប្តូរជីវិតអ្វីនោះទេ គ្រាន់តែនាងទៅមើលថែ និងធ្វើម្ហូប ឲ្យគូស្នេហ៍របស់នាង នៅឯការដ្ឋានតាមខេត្តប៉ុណ្ណោះ ហើយណាមួយ នាងមិនចង់ឲ្យគូស្នេហ៍ អង្គុយញ៉ាំបាយតែម្នាក់ឯង ដូចនេះនាងក៏បានអង្គុយកំដរ ដើម្បីលើកទឹកចិត្តឲ្យគូស្នេហ៍ មានកម្លាំងធ្វើការបន្តទៀត៕
កុំឲ្យគេពូកែថា ស្អាតតែផាត់មុខពេក​ បេនីយ៉ាំង ទម្លាុយមុខហ្ស៊ីន ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ (មានវីដេអូ) កុំឲ្យគេពូកែថា ស្អាតតែផាត់មុខពេក​ បេនីយ៉ាំង ទម្លាុយមុខហ្ស៊ីន ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ (មានវីដេអូ) Reviewed by Unknown on 4:21 AM Rating: 5

No comments:

Powered by Blogger.