ការវិវត្តរបស់ទូរស័ព្ទ ​​​​​វត្តមាននៃរលកវិទ្យុ និងការបញ្ជូនដោយឥតប្រើខ្សែ(Wireless)

ការវិវត្តរបស់ទូរស័ព្ទ ​​​​​វត្តមាននៃរលកវិទ្យុ និងការបញ្ជូនដោយឥតប្រើខ្សែ(Wireless)បានធ្វើឲ្យមានបដិវត្តន៍របស់បណ្ដាញទូរគមនាគមន៍ នៅសត្តវត្យទី២០។ ការដែលមនុស្សអាចផ្សព្វផ្សាយព័ត៌មាន ឬសញ្ញាផ្សេងៗដោ​យមិនចាំបាច់ប្រើប្រាស់ខ្សែរទៅកាន់ ចំនួនអ្នកទទួលយ៉ាងច្រើន គឺជាគន្លឹះដ៏សំខាន់ដែលធ្វើដំណើរចូលទៅកាន់បដិវត្តន៍ទូរស័ព្ទដែ(Mobile revolution)។ ជាកាពិតណាស់ ទូរស័ព្ទដៃដំបូងហាក់ដូចជាមិនទាន់ជាទូរស័ព្ទដែទាំងស្រុងនោះទេ។ ទូរស័ព្ទទាំងនោះមិនប្រើ ប្រាស់ថ្មផ្គត់ផ្គងសំខាន់នោះទេ។ ម៉ូដែលរបស់ទូរស័ព្ទដៃដំបូងៗ ដូចជាម៉ាក Motorola 4500X មានថ្មធំ និងធ្ងន់ ប៉ុន្តែ ថ្មនោះមិនរក្សាថាមពលបានយូរនោះទេ​ ដោយអាចនិយាយបានតែ ២០​នាទីប៉ុណ្ណោះ។ ជាមួយនឹងតម្លៃលើសពី១០០០ផោន​ (ប្រមាណ ១.៦០០ដុល្លា) វាពិតជាងាយស្រួលយល់ណាស់ថាប្រជាជននឹងទិញវា ឬអត់។






ទូរស័ព្ទម៉ាក ៨០០០X របស់ក្រុមហ៊ុន Motorola ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអង់គ្លេស នៅឆ្នាំ១៩៨៧។ អតីតអនុប្រធានរបស់ក្រុមហ៊ុន Motorola ឈ្មោះ ម៉ាទីន ខូភឺ (Martin Cooper) ត្រូបានគេផ្ដល់ជំនឿទុកចិត្តចំ ពោះការឆ្នៃប្រឌិតទូរស័ព្ទដៃរបស់គាត់ ហើយក្រុមការងាររបស់គាត់ក៏បានបង្កើតវាឡើង។ លោ ខូភឺ បានទូរស័ព្ទចេញជាលើកដំបូងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៧៣ ខណៈពេលដែលគាត់កំពុងដើរចូលទៅក្នុងសណ្ឋាគារ មួយដើម្បីធ្វើ សន្និសិទកាសែត។ គាត់បាននិយាយលេងសើចថា ឧបករណ៍នេះ (ទូរស័ព្ទដៃ)​ ត្រូវបានជំរុញឳ្យបង្កើត ឡើងដោយអ្នកធ្វើការទំនាក់ទំនងម្នាក់​ (Communicator)។ នៅក្នុងឆ្នាំ១៩៨៧ ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Motorola ម៉ាក ៨០០០X ក៏ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអង់ គ្លេស។ ដោយមានតម្លៃ ១.២០០ផោន (ប្រមាណ ១.៩០០ដុល្លា) វាក៏បានក្លាយជាទូរស័ព្ទសម្រាប់អ្នកមានប្រើប្រាស់។ បន្ទាប់មកទៀតនៅឆ្នាំ១៩៩០ បដិវត្តន៍ឌីជីថលក៏បានចូលមកដល់ ជាមួយនឹងការប្រើប្រាស់ឧបករណ៍ធម្មតាទៅបច្ចេក វិទ្យាឌីជីថល។ ដោយមានការបញ្ចូលគ្នារវាងអ្នកប្រតិបត្តិការថ្មី ដូចជាក្រុមហ៊ុន Orange and One2one ប្រព័ន្ធឌីជី ថល បានធ្វើឲ្យតម្លៃទូរស័ព្ទធ្លាក់ចុះទាប។ ស៊ីមកាតរបស់ទូរស័ព្ទត្រវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយក្រុមហ៊ុនផលិតកាតអាឡឺម៉ង់ឈ្មោះ Giesecke និង Devrient។ ស៊ីមកាតអាចផ្ទុកនូវព័ត៌មានយ៉ាងច្រើនរបស់អ្នកប្រើប្រាស់ ហើយថែមទាំងមានលេខកូដ ដើម្បី បញ្ជាក់ពីសន្តិសុខផងដែរ។ ស៊ីមកាតក៏អាចឪ្យអ្នកប្រើប្រាស់រក្សាលេខទូរស័ព្ទបានទាំងអស់ បើទោះបីជាមិទទូរស័ព្ទ រួចយកស៊ីមនោះទៅដាក់នៅទូរស័ព្ទដទៃក៏ដោយ។ ខណៈពេលដែលស៊ីមកាតត្រូវបានបង្កើតឡើង និងអនុវត្តន៍ជាលក្ខណៈជំនួញ សាជីវកម្មទាំងអស់ក៏បន្តធ្វើការ ប្រកួតប្រជែងគ្នាទៀត។ ជាមួយនឹងម៉ាកទូរស័ព្ទដៃថ្មីរបស់ក្រុមហ៊ុនម៉ូតូរូឡាដែលអាចបើក និងបត់បាន អាចនិយាយ បានដល់ទៅ៤ម៉ោង ថ្មរក្សាថាមពលបាន៤៧ម៉ោងសម្រាប់ប្រើប្រាស់ធម្មតា និងមានសម្លេងរោទ៍ញ័រ វាបានធ្វើឪ្យទូរស័ព្ទនេះមានការប្រកួតប្រជែងជាមួយនឹងផលិតផលទូរស័ព្ទដៃដែលប្រើស្លាយរបស់ក្រុមហ៊ុន Nokia ដែលលេចចេញនៅក្នុងខ្សែភាពយន្តបែបវិទ្យាសស្ត្រ​របស់អមេរិក អូស្រ្តាលី ក្នុងឆ្នាំ១៩៩៩។ នៅក្នុងឆ្នាំដដែលនោះដែរ បច្ចេកវិទ្យាដែលមានមុខងារច្រើនយ៉ាង ក៏ត្រូវបានបង្កើតឡើងដែលធ្វើឪ្យទូរស័ព្ទដៃ មានសមត្ថភាពធ្វើប្រតិបត្តិការក្នុងហ្វ្រកង់បីផ្សេងគ្នា ដូច្នេះទូរស័ព្ទដៃទាំងនេះអាចដំណើរការបានទាំងនៅតំបន់អឺរ៉ុប នងសហរដ្ឋអាមេរិក ដែលវាមានសារៈសំខាន់សម្រាប់ការធ្វើជំនួញទូទាំងសកលលោក។ នៅក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុន Ericsson (ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសស៊ុយអែត បានធ្វើប្រតិបត្តិការលើប្រព័ន្ធទូរគមនាគមន៍ ទូរទស្សន៍ និងប្រព័ន្ធវីដេអូ) ក៏បានបង្កើតវិធីថ្មី និងប្លែក ដោយធ្វើការបញ្ចូលព៌តមាន ឬទិន្ន​ន័យទៅឧបករណ៍មួយផ្សេងទៀត ដោយមិនចាំបាច់ប្រើខ្សែនៅក្នុងរយៈចម្ងាយជិត ដែលត្រូវបានគេស្គាល់ថា Bluetooth។ ក្រោយមកទៀត ក៏មានវត្តមានរបស់បច្ចេកវិទ្យា 3G (ជាបច្ចេកវិទ្យារបស់ទូរស័ព្ទជំនាន់ទី៣) ជាមួយនឹងការកើនឡើងនៃ ចំនួនព៌តមាន កម្មវិធីជាច្រើនផ្សេងៗទៀត(Alots Application)។






ទូរស័ព្ទ Smartphone នាពេលបច្ចុប្បន្ន។ ទូរស័ព្ទ Smarthphone អាចឪ្យអ្នកធ្វើការងារបាន កំសាន្តដោយស្ដាប់ ចម្រៀង លេងហ្គេម បើកមើលអ៊ីមែល យូធូប និងលេងអ៊ីនធើណេតបានគ្រប់បែបយ៉ាង។ វាក៏អាចប្រើប្រាស់សម្រាប់ ផ្ទុកទិន្នន័យជំនួយកុំព្យូទ័របានផងដែរ និងអាចបញ្ជូន ឬបញ្ចូលទិន្នន័យដូចជារូបភាព វីដេអូ និងទិន្នន័យផ្សេងៗចូល ទៅក្នុងកុំព្យូទ័រ ឬពីកុំព្យូទ័រមកទូរស័ព្ទ។ ការទាញយកប្រតិបត្តិការ Android ឬកម្មវិធីរបស់ Apple នៅលើទូរស័ព្ទដៃ ធ្វើឪ្យអ្នកចូលទៅដល់អ្វីៗទាំងអស់ នៃព៌តមានថ្មីៗបំផុតចុងក្រោយ ដូចជាព៌តមាននៃការស្រាវជ្រាវ និងកម្មវិធីហ្គេមជាដើម។ នៅដើមឆ្នាំ២០១០ មានកម្មវិធីទូរស័ព្ទដៃចំនួនប្រមាណ៣ពាន់លានកម្មវិធី ត្រូវបានទាញយកដោយអ្នកប្រើប្រាស់ទូរស័ព្ទដៃទូទាំងពីភព លោក។ សព្វថ្ងៃនេះ ទូរស័ព្ទមិនមែនត្រូវបានគេប្រើប្រាស់សម្រាប់ការហៅចេញប៉ុណ្ណោះទេ តែទូរស័ព្ទ Smartphone អាចឪ្យយើងធ្វើការងារបានទូរស័ព្ទ Smartphone នាពេលបច្ចុប្បន្ន។ ទូរស័ព្ទ Smarthphone អាចឪ្យអ្នកធ្វើការងារបាន កំសាន្តដោយស្ដាប់ ចម្រៀង លេងហ្គេម បើកមើលអ៊ីមែល យូធូប និងលេងអ៊ីនធើណេតបានគ្រប់បែបយ៉ាង។ វាក៏អាចប្រើប្រាស់សម្រាប់ ផ្ទុកទិន្នន័យជំនួយកុំព្យូទ័របានផងដែរ និងអាចបញ្ជូន ឬបញ្ចូលទិន្នន័យដូចជារូបភាព វីដេអូ និងទិន្នន័យផ្សេងៗចូល ទៅក្នុងកុំព្យូទ័រ ឬពីកុំព្យូទ័រមកទូរស័ព្ទ៕
ការវិវត្តរបស់ទូរស័ព្ទ ​​​​​វត្តមាននៃរលកវិទ្យុ និងការបញ្ជូនដោយឥតប្រើខ្សែ(Wireless) ការវិវត្តរបស់ទូរស័ព្ទ ​​​​​វត្តមាននៃរលកវិទ្យុ និងការបញ្ជូនដោយឥតប្រើខ្សែ(Wireless) Reviewed by Unknown on 8:33 AM Rating: 5

No comments:

Powered by Blogger.