Galaxy A3, A5, A7 ស៊េរី 2016 មាន​រូបរាង​កាន់​តែ​ធំ ម៉ា​ ស៊ីន​កាន់​តែ​លឿន និង​ប្រណិត

Galaxy A3, A5, A7 ស៊េរី 2016 មាន​រូបរាង​កាន់​តែ​ធំ ម៉ា​ ស៊ីន​កាន់​តែ​លឿន និង​ប្រណិត


Samsung បានផ្លាស់ប្តូរយុទ្ធ​សាស្ត្រ បង្កើត​ស្មាត​ហ្វូន​ទាំង​ស្រុង ដោយ​ខ្លួន​នឹង​មិន​ផលិត​ទូរស័ព្ទ ច្រើន​ស៊េរី​ទៀត​នោះ​ទេ ពោល​ផ្តោត​សំខាន់​តែ ចំនួន​ប៉ុន្មាន​ស៊េរីប៉ុណ្ណោះ ដូចជាស៊េរីកំពូលស្មាតហ្វូន និងស៊េរី Galaxy A, E និង J។ អ្នកទាំងអស់គ្នា ប្រាកដជាបានស្គាល់ច្បាស់ណាស់ នូវស៊េរី Galaxy A3, A5 និង A7 ដែលបានបង្ហាញខ្លួន កាលពីឆ្នាំមុន ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានធ្វើការ ដាក់បង្ហាញ ទូរស័ព្ទ​ទាំង​បី​ម៉ូឌែល​នេះ ស៊េរី 2016 ជាផ្លូវការហើយ។






Galaxy A ទាំងបីម៉ូឌែល ស៊េរី 2016 នេះបានផ្លាស់ប្តូររូបរាងច្រើន ដោយស្រដៀងទៅនឹង Galaxy Note 5 វិញ ដែលមានសន្ទះខាងក្រោយ ជាលោហៈធាតុ កាន់តែប្រណិតជាងមុន និងមានស៊ុមព័ទ្ធជុំវិញ ជាលោហៈធាតុសុទ្ធតែម្តង។​ កែងទូរស័ព្ទ មានភាពទាលជាងមុន ចំណែកឯគែមអេក្រង់ ក៏កាន់តែខ្លីផង​ដែរ ដែលជួយអោយអេក្រង់ លាតត្រដាងពេញតួខ្លួន ងាយស្រួលចុចបញ្ជាជាងមុន។ អ្វីដែលកាន់​តែ​ពិសេស​នោះ ចំពោះម៉ូឌែល A5 និង A7 ក៏បានបង្កប់មកជាមួយ ទ្រនាប់ស្កេនម្រាមដៃ នៅជាប់ប៊ូតុងHome ផងដែរ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ម៉ូឌែលនីមួយៗ
Galaxy A3


Galaxy A3 មានអេក្រង់ធំជាងមុន ដល់ទំហំ 4.7 អ៊ីញ ប្រភេទ Super AMOLED ដែលអាចបង្ហាញ រូបភាព​បានកាន់តែច្បាស់ ជាងមុនដល់កម្រិត HD។ កម្លាំងម៉ាស៊ីនរបស់វា ក៏ល្អជាងមុនដែរ ដោយប្រើ​ប្រាស់ បន្ទះឈីប Exynos Quad-core ល្បឿន1.5Ghz ជាមួយរ៉េមទំហំ 1.5GB និងមានអង្គផ្ទុក​ទិន្នន័យ 16GB អាចបន្ថែមក្រៅបានទៀត។ កាមេរ៉ាក្រោយវិញ មានទំហំធំជាងមុន ដល់ 13 មេហ្គា​ភិចសែល មុខរក្សាទំហំ 5 មេហ្គាភិចសែលដដែល។ ថ្មវិញគឺអាចប្រើបានយូរជាងមុន ​ដោយវាមានទំហំ2300mAh។
Galaxy A5 និង A7


Galaxy A5 និង A7 មានលក្ខណៈសម្បត្តិស្រដៀងគ្នាមួយចំនួនធំ គ្រាន់តែមួយ មានទំហំធំខ្លាំង និងមួយ មាន​ទំហំល្មម។ A5មានអេក្រង់ទំហំ 5.2 អ៊ីង ខណៈ A7 មានទំហំ 5.7 អ៊ីញ ប្រភេទ Super AMOLED ដែលអាចបង្ហាញរូបភាព បានក្នុងកម្រិត Full HD ដូចគ្នាស។ ទូរស័ព្ទទាំងពី ប្រើប្រាស់បន្ទះឈីប Exynos 7 Octa-core ជាមួយល្បឿន 1.6Ghz ដោយ A5 មានរ៉េមទំហំ2GB និង A7 មានរ៉េម 3GB។ កាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល និងខាងមុខ មានទំហំ 5 មេហ្គាភិចសែលដដែល។ កម្លាំង​ថ្មរបស់ពួកវា ក៏កាន់តែល្អប្រសើរផងដែរ ដោយ Galaxy A5 មានថ្មទំហំ 2900 mAh និង A7 មានទំហំ 3300 mAh។




Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ ពិតជាបានអភិវឌ្ឍន៍ខ្លួន បានល្អជាច្រើនមែន មិនត្រឹមតែរូបរាង រចនាបថ និងដំណើរការប៉ុណ្ណោះទេ។ ពួកវាក៏បានបន្ថែមមក ជាមួយនឹងលក្ខណៈពិសេស ជាច្រើនទៀត​ផង​ដែរ ដូចជាទ្រនាប់ស្កេនម្រាមដៃ និងបច្ចេកវិទ្យាសាកថ្ម រហ័សជាដើម មិនអោយចាញ់ស៊េរី Note និង S នោះទេ។ អ្វីដែលជាគុណវិបត្តិរបស់វានោះ គឺវានឹងដំណើរការដោយ Android 5.1 មិនមែន 6.0 Marshmallow នោះទេ ហើយតម្លៃវិញ ក៏នឹងមិនសូវធូរថ្លៃ ប៉ុន្មានដែរ ដោយ A3 មានតម្លៃខ្ទង់300$, A5 មានតម្លៃខ្ទង់ 400$ និង A7 មានតម្លៃខ្ទង់ 500$ សហរដ្ឋអាមេរិច។

មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ Galaxy A ស៊េរី 2016 ទាំងបីម៉ូឌែលនេះ? វាវិវត្តន៍ប្លែកច្រើន និងគួរអោយចាប់អារម្មណ៍ណាស់មែនទេ?
Galaxy A3, A5, A7 ស៊េរី 2016 មាន​រូបរាង​កាន់​តែ​ធំ ម៉ា​ ស៊ីន​កាន់​តែ​លឿន និង​ប្រណិត Galaxy A3, A5, A7 ស៊េរី 2016 មាន​រូបរាង​កាន់​តែ​ធំ ម៉ា​ ស៊ីន​កាន់​តែ​លឿន និង​ប្រណិត Reviewed by Unknown on 8:29 AM Rating: 5

No comments:

Powered by Blogger.