ទម្រង់មុខ របស់កែវ នីសា ធ្វើឲ្យ វ៉ាន់ នីឡា អត់ទ្រាំនិយាយមិនបាន

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់ នីឡា សុខៗស្រាប់តែទម្លាយអារម្មណ៍ពិតថា រូបនាងពិតជាស្រលាញ់ទម្រង់មុខ ដូចតារាសម្តែងស្រី កែវ នីសាខ្លាំងណាស់។
ភាគច្រើនអ្នកគាំទ្រកម្របានលឺ ពីតារាស្រីរូបនេះ ថាពេញចិត្តរូបសម្រស់របស់តារាណាមួយណាស់ ដែលទើបកាលពីថ្មីៗនេះ រួបនាងបានសរសើរពីមុខមាត់របស់ កញ្ញា កែវ នីសា ពេញៗមាត់តែម្តង។ កញ្ញា វ៉ាន់ នីឡា បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា "I really love her face her style beaultiful men na "( ខ្ញុំពិតជាស្រលាញ់មុខ និងស្ទាយរបស់នាង ស្រស់ស្អាតមែនណា)។ 
ក្នុងនោះ អ្នកគាំទ្រជាច្រើននាក់ បានពោលពាក្យថា កញ្ញា វ៉ាន់ នីឡា ក៏ស្រស់ស្អាតមិនចាញ់ កញ្ញា កែវ នីសាប៉ុន្មានដែរ។ មិនតែប៉ុណ្ណោះ ក៏បានឃើញ អ្នកនាង ចនច័ន្ទ លក្ខិណា ក៏ចូលបញ្ចេញយោបល់ និងសរសើរទៅកាន់ កញ្ញា កែវ នីសាថា "Yes So cute" ទៀតផង៕
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា វ៉ាន់ នីឡា បានត្អូញត្អែរថា ក្រដល់ពេលណាទៀត។
តារាចម្រៀងស្រីប្រចាំផលិតកម្មភ្លេងរីខត មួយរយៈចុងក្រោយនេះដូចជាស្ងាត់ប្រជាប្រិយភាព និងស្ងាត់ការងារនៅក្នុងសង្គមសិល្បៈមួយចំនួនធំ តែនាងក៏នៅមានមិត្តៗអ្នកគាំទ្រជាច្រើនទៀតដែរ នៅក្នុងហ្វេសប៊ុកដែលតែងតែស្រលាញ់រាប់អាននាងជានិច្ច។
តារាស្រីដែលមានរឿងអាស្រូវជាប់ខ្លួន កញ្ញា វ៉ាន់ នីឡា កន្លងមកត្រូវបានគេស្គាល់ថានាងគឺជាតារាស្រីម្នាក់ដែលចូលចិត្តតែងខ្លួនតែងកាយ និងប្រើរបស់របរទំនើបៗស៊ីវីល័យមួយរូបនឹងគេដែរ ប៉ុន្តែនាងបានផុស Status ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «សូមផ្អាកត្រឹមនេះ របស់ដែលអត់បានការដូចជា កាបូប ខោអាវស្បែកជើង ខំប្រឹងរិះទៅតាមសមត្ថភាព ក្រដល់ពេលណាទៅជីវិតអើយ»។តាមរយៈ សារនេះ កញ្ញា វ៉ាន់ នីឡា ពិតជាផ្អាកប្រើរបស់ទាំងនេះហើយ ហើយថែមទាំងថាជារបស់អត់បានការទៅវិញ។
តើមានរឿងអ្វីទៅបានជាធ្វើឲ្យ កញ្ញាតូចច្រឡឹង វ៉ាន់ នីឡា ត្អូញត្អែរយ៉ាងកម្សត់ដូច្នេះ ឬដោយសារតែគ្មានការងារធ្វើនៅក្នុងវិស័យសិល្បៈនឹងគេដូចកាលពីមុន?
យ៉ាងណាមិញ ជាក់ស្តែងគេមិនដែលបានឃើញតារាចម្រៀងរូបនេះ ចេញច្រៀងតាមកម្មវិធីប្រគំតន្រ្តីនានា ឬចេញបទចម្រៀងថ្មីដូចនៅក្នុងផលិតកម្មភ្លេងរីខតដូចមុននោះទេ ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់នាង កាន់តែធ្លាក់ចុះជាបណ្តើរៗផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ កញ្ញា វ៉ាន់ នីឡា តែងតែរក្សានូវស្នាមញញឹមរបស់នាងជានិច្ច ទោះបីជាដំណើរជីវិតនាងនៅលើវិថីសិល្បៈ មិនសូវជាមានភាពល្អប្រសើរប៉ុន្មានក៏ដោយ។ ចំណែកឯមិត្តភក្តិអ្នកគាំទ្រនាងឯណោះវិញ ក៏បាននិយាយចំអន់នាងលេងដែរថា «មើលមុខអ្នកក្រស្អាតជាងអ្នកមានទៅទៀត» ជាដើមផងដែរ៕
ទម្រង់មុខ របស់កែវ នីសា ធ្វើឲ្យ វ៉ាន់ នីឡា អត់ទ្រាំនិយាយមិនបាន ទម្រង់មុខ របស់កែវ នីសា ធ្វើឲ្យ វ៉ាន់ នីឡា អត់ទ្រាំនិយាយមិនបាន Reviewed by Unknown on 8:48 PM Rating: 5

No comments:

Powered by Blogger.