រឿងពិតនៅពីក្រោយជាច្រើន របស់លោកគ្រូទាយល្បី មានប័ណ្ឌធានា ដែលអ្នកមិនដឹង (មានវីដេអូ)

ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែនាំគ្នានិយាយតៗគ្នា ពីលោកគ្រូទាយម្នាក់ មានឈ្មោះ ហោរាអគ្គីនេត្រ ដែលល្បីថា មានប័ណ្ឌធានាត្រឹមត្រូវ ទាយមិនឆុត សងយកលុយវិញ។
ចាប់តាំងពីកក្រើកខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានភ្ញាក់ផ្អើល ហើយក៏មានមតិមួយចំនួនខ្លះទៀត បាននិយាយ ថា ជាគ្រូបោកប្រាស់ តែតាំងខ្លួនជាអ្នកពូកែ។
ក្នុងនោះដែរ លោកគ្រូទាយរូបនេះ ក៏ជាគ្រូពូកែជេមិនណយដែរ ដែលប៉ុន្មានថ្ងៃមុន បានជេរនារីរូបស្រស់ម្នាក់ ដោយគ្មានប្រណីមាត់ ព្រោះមិនអាចអត់ទ្រាំនឹងពាក្យតិះដៀលរបស់នាង ដែលថា លោកគ្រូ ជាគ្រូបោក ដែលកំពុងបំពុលសង្គម។ 
មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍មិននឹកស្មាន ដែលឃើញ លោកគ្រូ ជេនារីម្នាក់នោះ មួយទំហឹង ហើយក៏មានអ្នកខ្លះ បាននិយាយលេងដែរថា លោកគ្រូហោរាអគ្គីនេត្រ ពូកែរកនឹកពាក្យជេស្រីខ្លាំងណាស់។
ប៉ុន្តែទោះជាយ៉ាងណា លោកគ្រូទាយរូបនេះ ក៏បានបកស្រាយ កាលពេលកិច្ចសម្ភាសន៍ជាមួយនឹង លោក សាន ប៊ុនធឿន កាលពីល្ងាចមិញដែរថា ពីបញ្ហាដែល ជេពីមនុស្សមួយចំនួន មិនមែនមានតែនារីម្នាក់នោះទេ ព្រោះតែលោកគ្រូខឹងពេក ដែលពួកគេមិនបានមកមើល ហើយអស់ថវិកាជាមួយនឹងលោកគ្រូផង ស្រាប់តែប្រើសម្តីថា លោកគ្រូ បានបោកប្រាស់ទៅវិញ។
ជាពិសេសទៀតនោះ លោកគ្រូក៏បានទម្លាយនូវរឿងរ៉ាវមួយចំនួន ដែលអ្នកលេងហ្វេសប៊ុក កំពុងតែមានចម្ងល់ផងដែរ ពីជីវិត និងរឿងរ៉ាវអាថ៌កំបាំងជាច្រើន កាលពីមុនរបស់លោកគ្រូ។
លោកគ្រូ ក៏បានសារភាពដែរថា រូបថតមួយសន្លឹកដែលលោកគ្រួ បានលក់លៀសហាល គឺពិតជាលោកគ្រូពិតមែន តាំងពី៤ឆ្នាំមុនមកម្លេះ តែលោកគ្រូលក់ដាច់ខ្លាំងណាស់ មិនដល់២ម៉ោងផង គឺអស់បាត់ទៅហើយ៕
ចង់ដឹងថា រឿងរ៉ាវរបស់លោកគ្រូ កាលពីមុន ដែលអ្នកមិនដឹង តោះស្តាប់ទាំងអស់គ្នា៖ 
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា លោកគ្រូទាយ ត្រូវបានគេល្បីថា ធ្លាប់លក់លៀសហាល ។
យ៉ាងណាមិញ បន្ទាប់ពីព័ត៌មាននេះមានការចែករំលែកតៗគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនរួចមក ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនទម្លាយថា គ្រូទាយរូបនេះពីមុនធ្លាប់ជាអ្នកលក់លៀសហាល ដោយពឹងផ្អែកលើរូបភាពមានភិនភាគស្រដៀងគ្នា រួមជាមួយនឹងរទេះដាក់លៀសជាសំអាង។
តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាមន្ទិលសង្ស័យពីសំណាក់មហាជន នៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ស្របពេលដែលបច្ចុប្បន្ន មានមនុស្សជាច្រើនកំពុងភ្លូកទឹកភ្លូកដី ទៅទីតាំងរបស់គ្រូទាយវ័យក្មេង ដើម្បីទស្សន៍ទាយ។ មួយវិញទៀត ចំពោះរឿងរ៉ាវជាក់ស្តែងយ៉ាងណានោះ គឺមិនទាន់មានការបកស្រាយនៅឡើយទេ៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រភព ខ្មែរឡូត
រឿងពិតនៅពីក្រោយជាច្រើន របស់លោកគ្រូទាយល្បី មានប័ណ្ឌធានា ដែលអ្នកមិនដឹង (មានវីដេអូ) រឿងពិតនៅពីក្រោយជាច្រើន របស់លោកគ្រូទាយល្បី មានប័ណ្ឌធានា ដែលអ្នកមិនដឹង (មានវីដេអូ) Reviewed by Unknown on 8:45 PM Rating: 5

No comments:

Powered by Blogger.