បញ្ញាសិទ្ធ ក្រោយទទួលរងការរិះគន់ពេក ពីការចម្លងបទបរទេស ឥលូវងាកមកផលិតបទOriginal Songនិង បង្កើតក្រុមរាំ BS Boyband!!

ភ្នំពេញ៖ គួររំលឹកថា កាលពីមួយរយៈកន្លងទៅនេះ តារាចម្រៀង និងជាពិធីកររូបស្រស់ លោក បញ្ញាសិទ្ធ បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រ ដោយសារតែលោកបានចម្លងស្ទាយ និងបទចម្រៀងពីប្រទេសជិតខាង យកមកច្រៀង នៅលើឆាកតន្រ្តីមួយ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែព្យាយាមលុបបំបាត់ នូវរាល់បទចម្រៀងចម្លងពីបរទេសទាំងអស់ ដែលហេតុនេះហើយទើបធ្វើឲ្យមហាជនជាច្រើន មានការអាកអន់ស្រពន់ចិត្តនឹងលោកជាខ្លាំង។


ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីបាត់មុខលោកពីវិស័យសិល្បៈ អស់មួយរយៈពេលមក ឥលូវនេះ លោកបានវិលត្រលប់មកវិញ ដោយបង្កើតក្រុម Kpop (Khmerpop)ថ្មីមួយ ដែលមានឈ្មោះថា BS Boybandជាមួយនឹងសមាជិកថ្មីសង្ហាៗចំនួន ២រូបទៀត ហើយថែមទាំងបានពាំនាំមកនូវ បទចម្រៀងOriginal Songs ស្នាដៃនិពន្ធថ្មីមួយចំនួន ថែមទៀតផង។

ក្នុងនោះផងដែរ លោក បញ្ញាសិទ្ធបានរៀបរាប់មកកាន់ ខ្មែរឡូត ថា ដោយតាមពិតទៅ ការវិលត្រឡប់មកវិញនេះ គឺមិនមែនមានត្រឹមតែបទចម្រៀង Original Songs តែប៉ុណ្ណោះនេះទេ ប៉ុន្តែក៏មាន បទចម្រៀង Cover ពីបរទេសមួយចំនួនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា លោកនឹងព្យាយាមកាត់បន្ថយវាឲ្យបានតិចជាងមុន និងព្យាយាមធ្វើវាឲ្យបានល្អបំផុត ពីព្រោះថា បើយើងមិនមានការបូកបញ្ចូលផ្សំគ្នាខ្លះៗនោះទេ ក៏យើងមិនអាចរកអ្វី ដើម្បីចំអែតក្រពះបានគ្រប់គ្រាន់ដែរ ព្រោះថាទីផ្សារតន្ត្រីនៅក្នុងស្រុកនៅមានកម្រិតនៅឡើយ ម៉្យាងវិញទៀត មិនងាយទេ ទម្រាំតែនិពន្ធបទចម្រៀង Original Songs បានមួយបទៗ ត្រូវចំណាយថវិកា និងពេលវេលាច្រើន ហើយក៏មិនរំពឹងថា នឹងអាចទទួលបានមកវិញ ដូចអ្វីដែលយើងចំណាយទៅលើវានោះដែរ ។ 

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ ក្រុមរាំដែលលោក ទើបបង្កើតថ្មីនេះ BS Boyband នេះវិញម្តង ដោយលោក បានលើកឡើងថា លោកនឹងព្យាយាមរុករកនូវអ្វីដែលថ្មីៗ ដែលជាពិសេសនោះ គឺក្បាច់រាំតែម្តង អាចនិយាយបានថា មិនឲ្យចាញ់ក្រុមចម្រៀងកូរ៉េKpop ឡើយ។ 

គូសបញ្ជាក់ថា បច្ចុប្បន្ននេះ លោក បញ្ញាសិទ្ធ កំពុងតែមមាញញឹកថត ខ្សែភាពយន្តឲ្យផលិតកម្មមួយចំនួន និងកំពុងតែបម្រើការងារនៅក្នុង RCA ក្លឹបផងដែរ៕
បញ្ញាសិទ្ធ ក្រោយទទួលរងការរិះគន់ពេក ពីការចម្លងបទបរទេស ឥលូវងាកមកផលិតបទOriginal Songនិង បង្កើតក្រុមរាំ BS Boyband!! បញ្ញាសិទ្ធ ក្រោយទទួលរងការរិះគន់ពេក ពីការចម្លងបទបរទេស ឥលូវងាកមកផលិតបទOriginal Songនិង បង្កើតក្រុមរាំ BS Boyband!! Reviewed by Unknown on 7:49 PM Rating: 5

No comments:

Powered by Blogger.