ទៀតហើយ! សមាជិកក្រុម G-Friend នាង SinB ដួលសន្លប់ភ្លាមៗនៅលើ ឆាក ពេលកំពុងសម្តែង (មានវីដេអូ)

កូរ៉េខាងត្បូង៖ នេះជារឿងដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំង ចំពោះសមាជិកក្រុម G-Friend ដែលតែងតែជួបឧប្បត្តិហេតុជាច្រើនលើកច្រើនសារ ក្នុងអំឡុងពេលសម្តែងនៅលើឆាកតន្ត្រី ដែលទាំងអស់នេះបានធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភលើពួកគេជាខ្លាំង។


គួរឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងអំឡុងព្រឹត្តិការណ៍ “Youth Q&A” ឬ«យុវជនសំណួរចម្លើយ»នៃសាកលវិទ្យាល័យជាតិ ឈុនប៊ុក នៅឯមជ្ឈមណ្ឌលវប្បធម៍របស់ក្រុមហ៊ុន Samsung ក្នុងនោះគេសង្កេតឃើញថា ក្រុមចម្រៀងនារីកូរ៉េ G-Friend ត្រូវបានគេអញ្ចើញចូលរួមសម្តែងជាកិត្តិយស នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ប៉ុន្តែជាសំណាងអាក្រក់ ក្នុងអំឡុងពេលសម្តែង ស្រាប់តែសមាជិកម្នាក់នៃក្រុម G-Friend គឺនាង SinB ក៏បានដួលទៅលើដីភ្លាមៗ សន្លប់បាត់បង់ម្ចាស់ការ។

នេះបើយោងតាមប្រភពពីអ្នករៀបចំកម្មវិធី បាននិយាយថា៖ « មុនពេលដែលG-Friendឡើងសម្តែង ខ្ញុំឃើញកញ្ញា SinB ហាក់បីដូចជាមានអាការៈមិនសូវស្រួលខ្លួន ប៉ុន្មាននោះទេ ដោយឃើញនាងយកដៃស្ទាប់ថ្ងាសរហូត។ បន្ទាប់ពីពួកគេ បានឡើងទៅលើឆាកសម្តែង នាងSinB ក៏ហាក់បីដូចជាមិនសូវមានអារម្មណ៍ក្នុងខ្លួនដែរ ក៏ស្រាប់តែភ្លាមៗនោះ នាងក៏បានវិលមុខ រកកលចង់ដួល រហូតដល់វគ្គដែលនាងត្រូវច្រៀង នាងក៏បានទន់ជើងដួលសន្លប់នៅលើឆាកតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា នាងក៏ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយមកទល់ពេលនេះផងដែរ គឺនាងបានធូរស្បើយហើយ ចំណែកឯសុខភាពរបស់នាងវិញ ក៏មិនមានអ្វីកើតឡើងខុសពីធម្មតានោះដែរ ។ ដូចនេះ បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ នាងនឹងបន្តធ្វើការផ្សព្វផ្សាយចម្រៀងរបស់ខ្លួន ជាមួយនឹងសមាជិកក្រុមដទៃជាធម្មតា»៕

ប្រភព៖Allkpop

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលនាង Yuju សមាជិកក្រុម G-Friend ជួបឧប្បត្តិហេតុរអិលដួល ផ្កាប់មុខបោកមួយទំហឹង នៅលើឆាកបែបនេះ ដោយកាលពីលើកមុន មូលហេតុគឺដោយសារតែ ថ្ងៃដែលពួកគេសម្តែងគឺមានភ្លៀងធ្លាក់ ធ្វើឲ្យឆាកទាំងមូលគ្របដណ្តប់ទៅដោយទឹក ទើបជាហេតុបង្កឲ្យមានឧប្បត្តិហេតុ ដ៏មានគ្រោះថ្នាក់នេះកើតឡើងតែម្តង។

ជាការពិតណាស់ ការកើតឡើងនូវឧប្បត្តិហេតុលើកនេះ ក៏មិនខុសអ្វីពីលើកមុននោះដែរ ដោយនាងបានរអិលដួល ខណៈសម្តែងបទ “Me Gustas Tu” សម្រាប់បើកកម្មវីធី ការប្រកួតកីឡាថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៦ “2016 National Sports Competition” កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ។ គួរឲ្យដឹងថា នៅកំឡុងពេលចាប់ផ្តើមកម្មវិធីដំបូង ខាងអ្នកផលិតកម្មវិធី ក៏បានពន្យារពេលសម្តែងរបស់ក្រុមចម្រៀង G-Friend អស់មួយសន្ទុះធំផងដែរ ដោយសារតែអាកាសធាតុមិនអំណាយផល មានភ្លៀងធ្លាក់ ខ្លាចនៅលើឆាកមិនមានសុវត្ថិភាព សម្រាប់អ្នកសម្តែង ម្ល៉េះហើយទើបរង់ចាំរហូតដល់ ឆាកមានសភាពស្ងួតគ្រាន់បើ ទើបឲ្យពួកគេឡើងសម្តែង។

ប៉ុន្តែមិនថាយ៉ាងណា ព្រោះតែក្បាច់រាំបទ ” Me Gustas Tu” របស់ក្រុម G-Friend មានលក្ខណៈហក់លោតច្រើន និងផ្លាស់ទីជាញឹកញាប់ ម៉្យាងវិញទៀត ឆាករអិលពោរពេញ ដោយទឹកទៀតនោះ ទើបបណ្តាលឲ្យពួកគេបាត់បង់លំនឹង។ នៅក្នុងនោះផងដែរ គេសង្កេតឃើញថា នៅនាទីទី ០:៣៣, ០:៥៥, និងនាទីទី ២:២៧ មានសមាជិកម្នាក់នោះ គឺនាង Yuju បានរអិលដួលជាច្រើនដង ដោយធ្វើឲ្យអ្នកទស្សនានៅឯទីនោះ មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភពីនាងជាខ្លាំង។

បន្ថែមពីនេះ នាងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយថា នាងជាតារាដែលមានភាពទទួលខុសត្រូវ និងអត់ធ្មត់ចំពោះការងារ បើទោះជានាងរអិលដួលមួយទំហឹងយ៉ាងណាក៏ដោយ ក៏នាងនៅតែប្រឹងក្រោកឈរឡើង ដើម្បីសម្តែងបន្តដែរ។

តោះមកទស្សនាវីដេអូ ទាំងអស់គ្នា៖
ខ្មែរឡូត
ទៀតហើយ! សមាជិកក្រុម G-Friend នាង SinB ដួលសន្លប់ភ្លាមៗនៅលើ ឆាក ពេលកំពុងសម្តែង (មានវីដេអូ) ទៀតហើយ! សមាជិកក្រុម G-Friend នាង SinB ដួលសន្លប់ភ្លាមៗនៅលើ ឆាក ពេលកំពុងសម្តែង (មានវីដេអូ) Reviewed by Unknown on 7:43 PM Rating: 5

No comments:

Powered by Blogger.